ទីក្រុងហូជីមិញប្រារព្ធធ្វើឡើងពិធីបុណ្យអាវផាយលើកទី៦

Chia sẻ
(VOVWORLD) - ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៃអាវផាយទីក្រុង ហូជីមិញ” ពិធី បុណ្យឆ្នាំនេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ការប្រឡងអាវផាយ ការ ប្រឡងរូបថតអាវផាយអនឡាញ កម្មវិធីដើរបង្ហាញម៉ូដ និងកម្មវិធីបំផុសគំនិតអំពីអាវ ផាយ ជាដើម។ 
ទីក្រុងហូជីមិញប្រារព្ធធ្វើឡើងពិធីបុណ្យអាវផាយលើកទី៦ - ảnh 1 ទិដ្ឋភាពនៃពិធីប្រារព្ធពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៦ (រូបថត៖ VOV)

  ពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៦បានប្រារព្ធឡើងនាយប់ថ្ងៃទី២ ខែមីនា។ ក្រោមប្រធានបទ “ភាពស្រស់ស្អាតនៃអាវផាយទីក្រុងហូជីមិញ” ពិធី បុណ្យឆ្នាំនេះមានសកម្មភាពដ៏សម្បូរបែបដូចជា៖ ការប្រឡងអាវផាយ ការ ប្រឡងរូបថតអាវផាយអនឡាញ កម្មវិធីដើរបង្ហាញម៉ូដ និងកម្មវិធីបំផុសគំនិតអំពីអាវ ផាយ ជាដើម។ ក្នុងពិធីបុណ្យលើកនេះ ទស្សនិកជនបានគយគន់ អាវ ផាយដ៏វិសេសវិសាលជាច្រើនរបស់អ្នករចនាម៉ូដល្បីល្បាញក្នុងទូទាំងប្រទេសបានស្រាវជ្រាវនិងច្នៃប្រឌិតឡើង ហើយវាជា លើកដំបូងដែលមានវត្តមានរបស់អ្នករចនាម៉ូដមកពីកូរ៉េខាងត្បូង ទៀតផង។ លោកស្រី Nguyen Thi Anh Hoa នាយិការងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានថ្លែងថា៖

        “ក្នុងចំណោមអាវផាយរបស់អ្នករចនាម៉ូដដ៏ល្បីល្បាញនោះ គឺមានអាវផាយមួយចំនួន ស្ដីពីប្រធានបទការពារបរិស្ថាន។ ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំសកម្មភាព បំផុសគំនិតនៅវិថីដើរថ្មើជើង Nguyen Hue ទៀតផង”។

        ពិធីបុណ្យអាវផាយទីក្រុងហូជីមិញប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៧ ខែមីនា ដែលស្ថិតនៅគោលដៅទេសចរណ៍ល្បីល្បាញជាច្រើននៃទីក្រុងដូចជា៖ វិថីដើរថ្មើរ ជើង Bui Vien វិថី Nguyen Hue ប្រៃសណីយ៍ទីក្រុង សារមន្ទីរស្លាកស្នាមសង្គ្រាម ក៏ដូចជានៅតាមបណ្ដាសាលារៀននិងសហគ្រាសផ្សេងៗទៀត សំដៅជួបប្រា ស្រ័យ ផ្សាភ្ជាប់និងទាក់ទងជាមួយសាធារណៈជននៅជុំវិញប្រធានបទស្ដីពីអាវ ផាយវៀតណាម៕

ប្រតិកម្មទៅវិញ