ទៅលេងផ្សារ Bac Ha រកទិញសត្វឆ្កែរបស់ជនជាតិ Mong

Chia sẻ

(VOVWORLD) -  ប្រជុំផ្សារ Bac Ha ត្រូវបានគេស្គាល់ជាយូរណាស់មកហើយថាជាផ្សារពិសេសមួយនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ (វៀតណាម)។ នេះគឺជាពេលប្រជុំផ្សារដ៏កម្រដែលនៅរក្សាបានអត្តសញ្ញាណជាតិ រួមទាំងលក្ខណៈពិសេសនៃប្រជុំផ្សារចាស់របស់ជនរួមជាតិ Mong។ ក្រៅពីការដើរលេងនៅឯផ្សារនោះ ភ្ញៀវទេសចរជាច្រើនចង់ទៅប្រជុំផ្សារនេះដើម្បីរកទិញសត្វ ឆ្កែ Mong cut  ដែលជាពូជសត្វឆ្កែមួយក្នុងចំណោមពូជដ៏កម្រទាំងបួនក្នុងប្រទេសវៀតណាម។

ទៅលេងផ្សារ Bac Ha រកទិញសត្វឆ្កែរបស់ជនជាតិ Mong - ảnh 1 ទិដ្ឋភាពនៃពេលប្រជុំផ្សារ Bac Ha

ផ្សារ Bac Ha ត្រូវបានប្រជុំនៅពេលព្រឹកថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ នៅចំកណ្តាល ទីរួមស្រុក Bac Ha ស្រុក Bac Ha ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រពីទីក្រុង Lao Cai។ ផ្សារ Bac Ha (Lao Cai) ត្រូវបានទស្សនាវដ្តី Serendib (នៃប្រទេសស្រីលង្កា) ជ្រើស រើសជាផ្សារមួយក្នុងចំណោមផ្សារទាំង ១០ នៃទ្វីបអាស៊ីអាគ្នេយ៍។  មិនត្រឹមតែមានសម្រស់ស្រស់ស្អាតធម្មជាតិប៉ុណ្ណោះទេ ផ្សារ Bac Ha ពោរពេញដោយលក្ខណៈពិសេសនៃក្រុមជនជាតិដើមភាគតិចនៅវៀតណាមទៀតផង។ តាំងពីយូណស់មកហើយ Bac Ha ត្រូវបានចាត់ទុកថាជា ទីកន្លែងសម្រាប់ជួញដូរពាណិជ្ជកម្មដ៏សំខាន់មួយនៅលើផ្លូវសូត្រ ដែលតភ្ជាប់ពីខេត្តយូណាននៃប្រទេសចិនទៅកាន់អាស៊ីកណ្តាល។ ហេតុដូច្នេះហើយ ប្រជាជននៅទីនេះតែងតែមានទម្លាប់នាំយកវត្ថុចម្លែកនិងមានតម្លៃដើម្បីផ្លាស់ប្តូរជារាល់ថ្ងៃចុងសប្ដាហ៍។ ចំណាប់អារម្មណ៍ដំបូងរបស់ភ្ញៀវទេសចរដែលមកដល់ទីផ្សារនេះ គឺតែងតែឃើញមានភាពមមាញឹកនិងចម្រុះពណ៌ នៃតំបន់ខ្ពង់ រាប។

ផ្សារ Bac Ha ត្រូវបានបែកចែកជា ៤ កន្លែង ពោលគឺកន្លែងលក់សត្វពាហនៈដោយមានក្របីរាប់ពាន់ក្បាល សត្វសេះ សត្វគោ និងសត្វជ្រូក។ កន្លែងលក់ឧបករណ៍សិប្បកម្ម ដូចជា  ភ្ជួររាស់ ចប់កាប់ ប៉ែល និងកាំបិត។ កន្លែងលក់ដុំគ្រឿងអលង្ការ រោម ចៀម។ កន្លែងភោជនីយដ្ឋានដែលម្ហូបអាហារពិសេសនៃតំបន់ព្រៃភ្នំ ដូចជាស៊ុបគ្រឿងក្នុងសេះ ដែលរទាក់ទាញអ្នកទេសចរចូលរួមយ៉ាងរីករាយផងដែរ។  មិនត្រឹមតែមកលេងផ្សារប៉ុណ្ណោះទេ មនុស្សជាច្រើននៅតាមតំបន់ក្នុងប្រទេសនេះ ជួនកាលបានឆ្លងកាត់រាប់រយគីឡូម៉ែត្រ ដើម្បីទៅផ្សារសម្រាប់ស្វែងរកពូជសត្វឆ្កែរបស់ជន ជាតិ Mong ដែលជាពូជឆ្កែកម្រមួយក្បាលក្នុងចំណោមសត្វឆ្កែ កម្រទាំង ៤ នៅវៀត ណាម។ អាស្រ័យហាតុនេះ ថ្វីត្បិតតែកន្លែងលក់ឆ្កែគឺនៅចុងផ្សាក៏ដោយ ប៉ុន្តែ នៅតែងតែទាក់ទាញភ្ញៀវទេសចរជាច្រើនគុករ។

ទៅលេងផ្សារ Bac Ha រកទិញសត្វឆ្កែរបស់ជនជាតិ Mong - ảnh 2 ផ្សារប្រជុំដោយសត្វផ្កែមានកម្រជាច្រើននៅតំបន់ព្រៃភ្នំ

សត្វឆ្កែរបស់ជនជាតិ Mong ដែលរស់នៅតាមជ្រលងភ្នំថ្ម Ha Giang ដែលមានគុណសម្បតិ្តដ៏កម្រមានដូចជា ភាពស្មោះត្រង់ ភាពឆ្លាតវៃ ភាពក្លាហាននិងភាពរហ័ស រហួន ដែលកំពុងត្រូវបានអ្នកចូលចិត្តឆ្កែ ចំណាយលុយទិញរាប់រយលានដុងក៏មានដែរ។ សូម្បីតែជនជាតិ Mong រស់នៅតំបន់ជុំវិញក៏ទៅផ្សារដើម្បីស្វែងរកនិងទិញឲ្យបានប្រភេទសត្វឆ្លែនេះផងដែរ។ តាមទស្សនៈរបស់ជនជាតិ Mong ដែលទិញឆ្កែដើម្បីយកទៅផ្ទះគឺត្រូវជាការទិញលាភសំណាងតែម្តង។ លោក Giang Seo Senh ជន ជាតិ Mong នៅឃុំ Ban Pho ស្រុក Bac Ha បានឱ្យដឹងថា៖ “សម្រាប់ជនជាតិ Mong វិញ ពេលទៅផ្សារទិញបានឆ្កែល្អ គឺហាក់ដូចជាទិញបានសំណាងអញ្ជឹង។ ពេល ទិញឆ្កែមក ឆ្កែត្រូវចេះព្រុស ចេះស្តាប់ម្ចាស់។ ពោលគឺ សត្វឆ្កែគឺជាមិត្តរបស់ជនជាតិ Mong យើង ហើយទិញឆ្កែនាំមកផ្ទះគឺជាការនាំមកសំណាងល្អដែរ”។

យោងទៅតាមអ្នកដែលចូលចិត្តចិញ្ចឹមសត្វឆ្កែ គឺប្រភេទសត្វដែលកម្រនិងពិបាកស្វែងរកជាងគេបំផុតគឺសត្វឆ្កែដែលមានសម្បុរក្រហមដែលត្រូវបានគេស្គាល់ថាជា រោមពណ៌ក្រហម។ ដើម្បីមានសត្វឆ្កែមួយក្បាលស្រស់ស្អាត ហើយនៅរក្សាលក្ខណៈធម្មជាតិព្រៃភ្នំ អ្នកខ្លះគេមិនស្តាយទាំងប្រាក់និងកម្លាំងឡើយ  ឲ្យតែទិញបានឆ្កែដែលខ្លួនពេញចិត្ត។  មានកូនឆ្លែពួជល្អ ត្រូវបានគេទិញក្នុងតម្លៃ២០០លានដុង។ លោកPham Anh Tuan ដែលជាមនុស្សម្នាក់មានចំណង់ចំណូលចិត្តនិងបទពិសោធន៍ក្នុងការចិញ្ចឹមឆ្កែ Bac Ha នៅទីក្រុង Hai Phong បានឱ្យដឹងថា៖ “សត្វឆ្កែ Bac Ha មាន ស្ថតនៅក្នុងចំណោមសត្វកម្រចំនួន ៤ របស់វៀតណាម។ ជាពិសេសឆ្កែ មានរោមពណ៌ក្រហម។ ប្រសិនបើភ្នែកវាដូចជាភ្នែកចចកវាអាចមានតម្លពី១៥ ដល់ ៣០លានដុងមួយក្បាលជាពុំខាន”។

ទៅលេងផ្សារ Bac Ha រកទិញសត្វឆ្កែរបស់ជនជាតិ Mong - ảnh 3 យុវជនម្នាក់បានសម្តែងក្តីសប្បាយដោយរកឃើញឆ្កែមួយដែលខ្លួនពេញចិត្ត 

នាពេលបច្ចុប្បន្នការនិយមចូលចិត្តចិញ្ចឹមឆ្កែ Bac Ha របស់ជនជាតិ Mong ត្រូវបានរីកសាយភាយនៅទូទាំងប្រទេស។ សូម្បីតែការស្វែងរកពូជឆ្កែនេះនៅតំបន់ខ្ពង់ រាបក៏ពិបាកជាងទៅស្វែងរកនៅទីក្រុងហាណូយដែរ។ យ៉ាងណាមិញ ផ្សារ Bac Ha នៅតែមានភាពអូអរសប្បាយនៅចុងសប្តាហ៍ដែរ។  ចំពោះមនុស្សជាច្រើនដែលបានចូលរួមក្នុងផ្សារនេះ គឺជាឱកាសមួយដើម្បីជួបប្រទះនូវជីវភាពសាមញ្ញនិងភាពប្រ ថុយប្រថានរបស់ជនជាតិភាគតិចនៅ Bac Ha ហើយមិនភ្លេចថតរូបថតចម្លងនូវសម្រស់ធម្មជាតិក៏ដូចជាវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍នៃតំបន់ដីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ