ភ្លក់ម្ហូបច្នៃពីត្រីក្នុងជ្រោះ Tấc នៅស្រុក Phu Yen ខេត្ត Son La

Chia sẻ

(VOVWORLD) -  Muong Tac, Phu Yen មិនត្រឹមតែជាតំបន់ដីមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេស្គាល់ដល់ជាតំបន់មានម្ហូបអាហារប្រកបដោយរស់ជាតិតំបន់ភ្នំ ហើយភ្ញៀវទេសចរជាច្រើនពេញនិយមទៀតផង។ ល្បីឈ្មោះបំផុតគឺត្រីជ្រោះទឹក ដែលភាសា Thai ហៅថា “Pa nam Tac”។ ដូច្នេះ ក្នុងនាទីបទយកការណ៍ថ្ងៃសោរ្តិ៍ពេលនេះ យើងខ្ញុំសូមអញ្ជើញមិត្តទាំងអស់គ្នា “ភ្លក់ម្ហូបច្នៃពីត្រីជ្រោះទឹកនៅស្រុក Phu Yen ខេត្ត Son La”។

ភ្លក់ម្ហូបច្នៃពីត្រីក្នុងជ្រោះ Tấc នៅស្រុក Phu Yen ខេត្ត Son La - ảnh 1ជ្រោះ Tấc ជាជ្រោះធំបំផុតនៃតំបន់ Muong Tac-Phu Yen ហូរឆ្លងកាត់ភូមិសាស្ត្រជាច្រើនពី Huy Thuong, Huy Tan, Quang Huy ទៅដល់ Tuong Phu, Gia Phu, Tuong Thuong មុនពេលហូរចាកចេញទៅទន្លេ Da 

ជ្រោះ Tấc ជាជ្រោះធំបំផុតនៃតំបន់ Muong Tac-Phu Yen ហូរឆ្លងកាត់ភូមិសាស្ត្រជាច្រើនពី Huy Thuong, Huy Tan, Quang Huy ទៅដល់ Tuong Phu, Gia Phu, Tuong Thuong មុនពេលហូរចាកចេញទៅទន្លេ Da។ ជ្រោះទឹកតាំងពីរយូរលង់ណាស់ មកហើយ បានគេប្រៀបដូចជាផ្ទាំងសូត្រលាតត្រដាងកណ្តាលវាលស្រែ Muong Tac អញ្ជឹង ល្បីឈ្មោះដោយបទចម្រៀង “បាយ Muong Va ត្រីជ្រោះ Tac”។ ដងជ្រោះត្រ ជាក់នេះ មិនត្រឹមតែបានចារក្នុងកំណាព្យប៉ុណ្ណោះទេ ថែមទាំងបានផ្សាភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃតាំងពីយូរណាស់មកហើយរបស់ប្រជាជនគ្រប់រូបរស់នៅទីនេះទៀត ផង។ លោក Dinh Van Mo អាយុជាង៧០ឆ្នាំ នៅភូមិ Um ទី២ ឃុំ Huy Thuong ស្រុក Phu Yen បានឲ្យដឹងថា៖ “កាលនៅតូចខ្ញុំតែងតែទៅលេងជ្រោះចាប់ត្រីជាមួយឪពុក ហើយពេលណាក៏ចាប់ត្រីបានច្រើនដែរ។ ដល់ពេលធំពេញវ័យ ថ្ងៃណាមានភ្លៀង ទៅរកត្រីមួយភេ្លត គឺរកបានត្រីពីពីរទៅដល់៣គីឡូក្រាមឯណោះ”។

ជ្រោះទឹកជាទីជម្រករបស់ត្រីច្រើនប្រភេទ ដូចជា ត្រី Pa Chat, ត្រី Pa Do ឬត្រី Pa Khinh ជាដើម។ យ៉ាងណាមិញ ប្រការពិសេសដែលត្រីរស់នៅក្នុងជ្រោះនេះហាក់ដូចជាមិនបានហៅចំឈ្មោះរបស់វាទេ ធម្មតា គេតែងតែហៅថា ត្រីជ្រោះទឹក។ ត្រីក្នុងជ្រោះទឹក ជាធម្មតា មានរាងមូលបន្តិច មាត់ក៏មូល មានកូនត្រីខ្លះតូចដូចកូមម្រៀមដៃ កូនត្រីធំជាងគែ គឺប្រហែលប៉ាន់ពីរឬបីម្រៀមដៃតែប៉ុណ្ណោះ។

ភ្លក់ម្ហូបច្នៃពីត្រីក្នុងជ្រោះ Tấc នៅស្រុក Phu Yen ខេត្ត Son La - ảnh 2អាហារពិសេសច្នៃពីត្រីក្នុងជ្រោះ Tac

ត្រីជ្រោះ Tac តែងតែបានច្នៃទៅជាអាហារច្រើនមុខ ភាគច្រើន គេយកទៅអាំង ចៀន ឬ ចំហុយ។ ចំពោះមុខម្ហូបត្រីចំហុយ គេធ្វើត្រីឲ្យស្អាត យកពោះវៀនចេញ បន្ទាប់មកគេញ៉ត់បញ្ចូលគ្រឿងទេស រួមមានជី ស្លឹកគ្រៃ ម្ទេស ខ្ញី ស៊ុប បីចេង ចូលក្នុងពោះត្រី ហើយវេចស្លឹកចេកនឹងដាក់ចូលក្នុងឆ្នាំងចំហុយ។ ជួនមានខ្លះ គេប្រ ឡាក់គ្រឿងទេសហើយ ដាក់បន្ថែមម្សៅអង្ករ ត្រយង្យចែក ហាន់ស្តាងៗ វេចក្នុងស្លឹកចែក ហើយយកទៅអាំងលើចង្ក្រានប្រមាណ ៥០នាទី គឺត្រីច្អិន។ សម្រាប់អាហារត្រីជ្រោះ Tac ចៀនវិញ ពេលដែលត្រីឆ្អិន គឺធំខ្លិនឈ្ងុយ ទាំងសាច់ ទាំងឆ្អឹងគឺស្រួយ ពេលពិសារមានរស់ជាតិផ្អែម និងពន្លាន់បន្តិច។ អ្នកស្រី Nguyen Thi Hong Phuong ជាភ្ញៀវមកពីទីក្រុងហាណូយ បានចែករំលែកពីអារម្មណ៍របស់ខ្លួន ពេលបានភ្លក់រស់ជាតិអាហារកែច្នៃពីត្រីជ្រោះ Tac៖  “នាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលបានភ្លក់រសជាតិអាហារច្នៃពីត្រីជោះ Tac នៅ Phu Yen។ វាមានរស់ជាតិឈ្ងុយឆ្ងាញ់ សាច់ផ្អែម និងពន្លាន់បន្តិច។ ជាពិសេស ពិសារត្រីជ្រោះ Tac ជាមួយបាយដំណើប និងជ្រលក់ជាមួយទឹកជ្រលក់របស់ជនជាតិ Thai គឺគ្មានអ្វីប្រៀបផ្ទឹមបានឡើយ”។

ភ្លក់ម្ហូបច្នៃពីត្រីក្នុងជ្រោះ Tấc នៅស្រុក Phu Yen ខេត្ត Son La - ảnh 3 អ្នកនឹងមិនភ្លេចបាននូវរសជាតិច្នៃពីត្រីជ្រោះទឹកនៅឡើយ

សព្វថ្ងៃនេះ ត្រីនៅជ្រោះ Tac មិនសូវសម្បូរដូចមុនទៀតទេ ពីព្រោះប្រភពទឹកក្នុងជ្រោះក៏មិនច្រើនដូចមុនទៀតដែរ។ ដើម្បីរក្សាប្រភពត្រីនៅក្នុងជ្រោះនេះ ក៏ដូចជារក្សា ពង្រីកអាហារប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ដែលកែច្នៃពីត្រីជ្រោះ Tac ផ្នែកវប្បធម៌ស្រុក Phu Yen កំពុងអនុវត្តន៍នូវដំណោះស្រាយជាក់ស្តែងជាច្រើន។ លោកស្រី Dinh Thi Ngan ប្រធានការិយាល័យវប្បធម៌ Phu Yen បានឲ្យដឹងថា៖ “យើងខ្ញុំតែងតែឃោសនា បំផុសចលនាប្រជាជនដោយផ្សព្វផ្សាយថា  ប្រ ជាជនអាចចាប់ត្រីតាមរូបភាពជាច្រើន ដូចជា បង់សំណាញ់ ស្ទួចជាដើម។ យ៉ាងណា មិញ ប្រជាជនមិនត្រូវចាប់ត្រីដោយប្រើប្រាស់អាគុយឆក់ទេ ព្រោះវានឹងបំពុលប្រភពទឹកនិងប៉ះពាលដល់ប្រភពរីកលូសលាស់របស់ត្រីក្នុងជ្រោះ Tac។ យូរអង្វែងទៅ គឺប្រភពត្រីនេះ នឹងត្រូវអស់រលីងបន្តិចម្តងៗ”។

បានទៅដល់ភោជនីដ្ឋានណាមួយនៅស្រុក Phu Yen ឬខេត្ត Son La ក៏ដោយ ភ្ញៀវអាចហៅអាហារច្នៃពីត្រីជ្រោះ Tac។ ហើយភ្ញៀវគឺមិនអាចបំភ្លេចបានឡើយ នៅពេលដែលបានភ្លក់រស់ជាតិអាហារដ៏ពិសេសមួយនេះជាមិនខាន៕

ប្រតិកម្មទៅវិញ