ឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវៀតណាម

Chia sẻ
(VOVWORLD) -ឥណ្ឌូនេស៊ីបានដាក់ចេញគោលដៅទទួលភ្ញៀវទេសចរវៀតណាមចំនួន ១ សែននាក់ ក្នុងឆ្នាំ២០១៩។ ក្នុងបរិបទដែលការតភ្ជាប់អាកាសចរណ៍រវាងប្រទេសទាំងពីរកាន់តែត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយភាពងាយស្រួលដែលមានស្រាប់អំពីភូមិសាស្ដ្រ វប្បធម៌ រួមណីយដ្ឋាននោះ នាពេលខាងមុខ សកម្មភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរនឹងត្រូវបានផ្ដោតការយកចិត្តទុកដាក់អនុវត្តន៍ផងដែរ។
ឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវៀតណាម - ảnh 1វិថីបុរាណ Jakarta ( រូបថត៖ lonelyplanet.com)

តាមការធ្វើស្ថិតិរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៩ មានភ្ញៀវទេសចរវៀតណាមជាង ៦៦ ពាន់នាក់បានទៅទស្សនាឥណ្ឌូនេស៊ី កើនជិត ១១០ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ វាយតម្លៃអំពីទីផ្សារទេសចរណ៍ឥណ្ឌូនេស៊ីនោះ លោក Pham Tien Dung នាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ Golden Tour បានចែករំលែកថា៖

“តាមការសិក្សាអំពីដំណោះរទេសចរណ៍ទៅកាន់ឥណ្ឌូនេស៊ីនោះ យើងខ្ញុំសង្កេតឃើញថា ឥណ្ឌូនេស៊ីមានរមណីយដ្ឋានដ៏ស្រស់ស្អាតជាច្រើន ហើយជានិច្ចកាលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ឥណ្ឌូនេស៊ី។ ម៉្យាងវិញទៀត កត្តាមនុស្ស សេវាកម្មបម្រើ ក៏ដូចជាមូលដ្ឋានសំភារៈរបស់ឥណ្ឌូនេស៊ីពិតជាល្អផងដែរ”។

នាឆ្នាំ ២០១៩ ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីបានដាក់ចេញគោលដៅទទួល ភ្ញៀវទេសចរវៀតណាមកកាន់ឥណ្ឌូនេស៊ីឲ្យបានចំនួន ១ សែននាក់។ប្រការនេះ មានមូលដ្ឋានច្បាស់លាស់ ពោះពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៤ ប្រទេសទាំងពីរបានលើកលែងទិដ្ឋាការ (visa) សម្រាប់ពលរដ្ឋ។ ទន្ទឹមនឹងនេះ នាបច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline  និង Vietjet Air បានបើកជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ (វៀតណាម) ទៅកាន់ ទីក្រុង Jakarta (ឥណ្ឌូនេស៊ី) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក។ តាមគម្រោង នាខែឧសភាខាងមុខ Vietjet Air នឹងបន្តបើកសម្ពោធន៍ជើងហោះហើរត្រង់រវាងទីក្រុងហូជីមិញ (វៀតណាម) – Bali (ឥណ្ឌូនេស៊ី)។ ប្រការទាំងនេះនឹងបើកឱកាសសម្រាប់ការ អភិវឌ្ឍទេសរចណ៍រវាងប្រទេសទាំងពីរ។ លោក Ferry J. Murdiansyah លេខាទី ២ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“យើងខ្ញុំមានក្ដីសង្ឃឹមអំពីព្រឹត្តិការណ៍នេះណាស់។ ការលំបាករបស់ ក្រុមហ៊ុនទេសចរណ៍ធ្វើដំណើររបស់វៀតណាម គឺមានការប្រកួត ប្រជែងអំពីតម្លៃ ជាមួយគោលដៅទេសចរណ៍ទាក់ទាញនានា ដូចជានៅជប៉ុន និងកូរ៉េខាងត្បូង នៅពេលលក់ទួរទេសចរណ៍ទៅកាន់ឥណ្ឌូនេស៊ី។ ហេតដូច្នេះហើយ ការបើកជើងហោះហើរត្រង់ក្នុងតម្លៃទាបរវាងទីក្រុងហូជីមិញ - Bali នឹងជួយបង្កើនបរិមាណភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកាន់វៀតណាម និងផ្ទុយទៅវិញ។

ដើម្បីអនុវត្តន៍ជាក់ស្ដែងគោលដៅនេះ នារយៈពេលខ្លីខាងមុខនេះ ឥណ្ឌូនេស៊ីនឹងរៀបចំកម្មវិធីផ្សព្វផ្សាយនានា ក្នុងឱកាសពិពណ៌ទេសចរណ៍អន្តរជាតិវៀតណាម (VITM 2019) ដែលនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិនា នៅទីក្រុងហាណូយ។ VITM 2019 មានទ្រង់ទ្រាយស្តង់ទំនិញជាង ៥០០ ដែលក្នុងនោះ ស្ដង់ទំនិញឥណ្ឌូនេស៊ីទាក់ទាញបានការចូលរួមរបស់អង្គភាព ចំនួន ៣០។ លោក Ferry J. Murdiansyah លេខាទី ២ នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

”តាមរយៈពិពណ៌នេះ ផ្នែកទេសចរណ៍ឥណ្ឌូនេស៊ីបាននាំមកនូវសារ “Beyond Bali” ពោលគឺប្រទេសឥណ្ឌូនេស៊ីមិនត្រឹមតែមាន Bali ប៉ុណ្ណោះទេ ថែមទាំងមានទេសភាពដ៏ស្រស់បំព្រងជាច្រើនទៀតផង ដែលក្នុងនោះមានគោលដៅថ្មីទាំង ១០ ដូចជា៖ ប្រាសាទ Borobudur ភ្នំភ្លើង Bromo  កោះ Morotai  និងបឹង Toba។ នេះគឺជាជំហានដំបូងដើម្បីបង្កើនការផ្សព្វផ្សាយ ក៏ដូចជាការយល់ដឹងរបស់ប្រជាជនវៀតណាមចំពោះប្រទេសឥណ្ឌូនេស៊ីផងដែរ។

ក្នុងឱកាសនេះ ភាគីឥណ្ឌូនេស៊ីក៏បានរៀបចំសកម្មភាពជួបប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាស ដើម្បីផ្លាស់ប្ដូរ ស្វែងរកឱកាសសហប្រតិបត្តិការ លក់ទួរ និងឆ្លងកាត់បទពិសោធន៍វប្បធម៌ចំណីអាហាឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីនឹងបន្តចាត់តាំងក្រុម Famtrip សម្រាប់សហគ្រាសទេសចរណ៍ និង សារព័ត៌មានវៀតណាមទៅសិក្សាស្រាវជ្រាវនៅឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ