ឥណ្ឌូនេស៊ីខិតខំប្រឹងប្រែងកាត់បន្ថយសំរាមប្លាស្ទិកចំនួន ៧០ ភាគរយ ដល់ឆ្នាំ ២០២៥

Chia sẻ
(VOVWORLD) -ឥណ្ឌូនេស៊ីគឺជាប្រទេសរាប់ម៉ឺនកោះ ហេតុដូច្នេះហើយ ការគ្រប់គ្រងសំរាម នៅលើសមុទ្រ ជាពិសេសគឺសំរាមប្លាស្ទិក កំពុងជាការសាកល្បងដ៏ធំធេងចំពោះរដ្ឋាភិបាលនៃប្រទេសនេះ។ នាបច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីត្រូវបានប្រសិទ្ធិនាមជារោងចក្រផលិតសំរាមប្លាស្ទិកខ្នាត់ធំទីពីរនៅលើពិភពលោក បន្ទាប់ពីចិនផងដែរ។
ឥណ្ឌូនេស៊ីខិតខំប្រឹងប្រែងកាត់បន្ថយសំរាមប្លាស្ទិកចំនួន ៧០ ភាគរយ ដល់ឆ្នាំ ២០២៥ - ảnh 1 ប្រជាជនឥណ្ឌូនេស៊ីនឹងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

យោងតាមតួរលេខស្ថិតិរបស់ទីភ្នាក់ងារស្ថិតិកណ្ដាល និងសម្ព័ន្ធសមាគមន៍ឧស្សាហកម្មប្លាស្ទិកឥណ្ឌូនេស៊ីបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសនេះបានផលិតចេញសំរាមចំនួន ៦៤ តោន ក្នុងនោះ សំរាមចំនួន ជាង ៣ តោន នឹងហូចូលសមុទ្រ។ ជាក់ស្ដែងសំរាម ប្លាស្ទិកត្រូវឆ្លងកាត់រយៈពេលរាប់សិប ដល់រាប់រយឆ្នាំ ទើបអាចរលាយបាន។ លើសពីនេះទៅទៀត សំរាមប្លាស្ទិកនឹងបំបែកចេញជាបំណែកប្លាស្ទិកតូចៗ ដែលអាចប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសុខភាពរបស់មនុស្ស។ យោងតាមការសិក្សាស្រាវជ្រាវរបស់មហាវិទ្យាល័យ Geogria  របស់អាមេរិកបានឲ្យដឹងថា មានត្រីចំនួន ២៨ ភាគរយ ដែលត្រូវបានដាក់លក់នៅឥណ្ឌូនេស៊ីមានផ្ទុកគ្រាប់ប្លាស្ទិកតូចៗ ។ លោកស្រី Susi Pudjiastuti រដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទឥណ្ឌូនេស៊ីបានឲ្យដឹងថា៖

“ប្រសិនជាយើងបន្តបោះសំរាមនៅសមុទ្រនោះ គឺប្លាស្ទិកនឹងច្រើនជាងត្រីនាឆ្នាំ ២០៣០។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានសន្យាជាមួយពិភពលោកថា នឹងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ”។

ឥណ្ឌូនេស៊ីបានដាក់ចេញផែនការធ្វើសកម្មភាពជាតិស្ដីពីការគ្រប់គ្រងសំរាមប្លាស្ទិកដំណាក់កាល ២០១៨ -  ២០២៥ ដើម្បីកសាងយុទ្ធសាស្ត្រសម្រាប់ក្រសួង ស្ថាប័ន សហគមន៍នានា ដើម្បីជំរុញខ្លាំងការដោះស្រាយសំរាមសមុទ្រ។ រដ្ឋាភិបាលនៃបណ្ដាទីក្រុងធំៗ នៅឥណ្ឌូនេស៊ីដូចជា៖ Surabaya  Banjarmasin  Balikpapan Bogor និងកោះ Bali បានចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក។ ហើយតាមនោះ ប្រជាជននឹងប្រើប្រាស់ផលិតផលប្រពៃណីនៅតំបន់វិញ ដូចជាថង់ធ្វើពីឫស្សី បំពង់បឺតធ្វើពីឫស្សី និងប្រើប្រាស់ស្លឹកចេក ។ Tira Mafira ស្ថាបនិកចលនានិយាយទេចំពោះថង់ប្លាស្ទិកបានឲ្យដឹងថា៖

“ប្រសិនបើយើងប្រើប្រាស់ថង់ប្លាស្ទិកនោះ វានឹងប៉ះពាល់ដល់បរិស្ថានរាប់រយឆ្នាំ។ ហេតុដូច្នេះហើយ យើងខ្ញុំអំពាវនាវដល់រដ្ឋាភិបាលតាក់តែងគោលនយោបាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ទន្ទឹមនឹងនេះ អ្នកលក់រាយនានាគប្បីលើកទឹកចិត្តដល់អតិថិជនមិនប្រើប្រាស់ថង់ប្លាស្ទិក ក៏ដូចជាបង្កើតទម្លាប់ប្រើប្រាស់ថង់ដែលស្និទ្ធស្នាលជាមួយបរិស្ថានផងដែរ”។

ទន្ទឹមនឹងនេះ ឥណ្ឌុនេស៊ីក៏បានបង្កើតចលនាជាច្រើនដូចជា៖ ចលនាឥណ្ឌូនេស៊ីស្អាត ចលនានិយាយទេចំពោះថង់ប្លាស្ទិក ចលនាណែនាំការសម្អាតសមុទ្រ Nasantara ជាដើម។ សកម្មភាពទាំងនេះបានផ្ដោតសំខាន់ទៅលើការសម្អាតសំរាមនៅលើសមុទ្រ គ្រប់គ្រោងកាកសំណល់នៅលើកោះនានា និង
អប់រំសហគមន៍យល់ដឹងអំពីសំរាមប្លាស្ទិក។ លោក Ahni Murdani ប្រជាជនមួយរូបនៅកោះ Bali ដែលបានចូលរួមយុទ្ធនាការសម្អាតឆ្នេរសមុទ្រអស់រយៈពេល ៥ ឆ្នាំកន្លងទៅបានចែករំលែកថា៖

“សកម្មភាពទាំងនេះពិតជាមានផលប្រយោជន៍ណាស់ ដោយសារយើងចាំបាច់ត្រូវយកចិត្តទុកដាក់ដល់បរិស្ថាន ហើយអំពាវនាវដល់ប្រជាជនគ្រប់រូបរួមដៃគ្នាប្រកបដោយមានការទទួលខុសត្រូវក្នុងការសម្អាតសំរាម ជាពិសេសគឺសំរាមប្លាស្ទិក”។

លើសពីនេះទៅទៀត បណ្ដាក្រុមហ៊ុនខ្នាតធំនៅឥណ្ឌូនេស៊ី ក៏បានធ្វើសកម្មភាពដើម្បីកាត់បន្ថយសំរាមប្លាស្ទិក។ ដែលក្នុងនោះ ក្រុមហ៊ុន Nestle Unilever   Coca-Cola    Danone Aqua  Indofood  និង Tetra Park បានបង្កើតសហពន្ធវេចខ្ចប់ និងកែច្នៃ ដើម្បីបរិស្ថានឥណ្ឌូនេស៊ី ដោយចីរភាព។

ឥណ្ឌូនេស៊ីខិតខំប្រឹងប្រែងកាត់បន្ថយសំរាមប្លាស្ទិកចំនួន ៧០ ភាគរយ ដល់ឆ្នាំ ២០២៥ - ảnh 2រោងចក្រថាមពលអគ្គិសនីពីសំរាមនៅឥណ្ឌូនេស៊ី 

នាឆ្នាំ ២០១៩ ឥណ្ឌូនេស៊ីបានសម្រេចចំណាយប្រាក់ជាង ៧០០ លានដុល្លារអាមេរិកជូនខេត្ត ក្រុងនានា ដែលទទួលបានសមិទ្ធិផលលេចធ្លោ ក្នុងការគ្រប់គ្រង និងកែច្នៃសំរាមឲ្យទៅជាថាមពលអគ្គិសនីបៃតង។ នាបច្ចុប្បន្ននេះ មានទីក្រុងចំនួន ១២ នៅឥណ្ឌូនេស៊ីបានកសាងរោងចក្រថាមពលអគ្គិសនីពីសំរាម។ តាមគម្រោង រោងចក្រទាំងនេះនឹងចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០១៩ - ២០២២ ខាងមុខ ដោយដាក់ចេញគោលដៅផលិតចេញអគ្គិសនីយ៉ាងហោចណាស់ ២៣៤ MW ពីសំរាមប្រមាណ ១៦ ពាន់តោនជារៀងរាល់ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ