ផ្លូវ Truong Son - ផ្លូវនៃឯកភាពនិងវឌ្ឍនភាពរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - ផ្លូវ Truong Son - ផ្លូវហូជីមិញ ជាសសៃឈាមដែលផ្ដល់ជំនួយសម្រាប់សមរភូមិភាគខាងត្បូងវៀតណាមក្នុងអំឡុងខែឆ្នាំតស៊ូសង្គ្រោះប្រទេសជាតិ។ ផ្លូវ Truong Son រួមមានប្រព័ន្ធគមនាគមន៍ ទំនាក់ទំនង និងខ្សែបំពង់ផ្គត់ផ្គង់ប្រេងសាំងក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រ ចាប់ពីខេត្ត Nghe An ទៅកាន់ខេត្ត Binh Phuoc។ ក្នុងអំឡុងពេល៦០ ឆ្នាំមក ផ្លូវ Truong Son - ផ្លូវហូជីមិញបានក្លាយទៅជាខ្សែផ្លូវសំខាន់មួយដែលរួមចំណែកទៅ ក្នុងបុព្វហេតុកសាង ការពារនិងអភិវឌ្ឍប្រទេសជាតិ។
ផ្លូវ Truong Son - ផ្លូវនៃឯកភាពនិងវឌ្ឍនភាពរបស់ប្រទេសជាតិ - ảnh 1 កំណាត់មួយនៃផ្លូវ Truong Son មើលពីខាងលើ

  នាខែមករាឆ្នាំ១៩៥៩ សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលើកទី១៥នីតិកាលទី២ ក្រោមអធិបតីភាពរបស់លោកប្រធានហូជីមិញ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ អង្គសន្និបាតបានសម្រេចចិត្តបើក ខ្សែផ្លូវយុទ្ធសាស្ត្រចាប់ពីភាគខាងជើងឆ្លងកាត់ជួរភ្នំ Truong Son ដើម្បីដឹកជញ្ជូន យុទ្ធភ័ណ្ឌសម្រាប់កម្លាំងបដិវត្តន៍នៅភាគខាងត្បូង។ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ ១៩៥៩ “ក្រុមការងារយោធាពិសេស” ទទួលភារកិច្ចបើកផ្លូវ ដឹកជញ្ជូនយុទ្ធភ័ណ្ឌ ទៅកាន់សមរភូមិ ក៏ដូចជារៀបចំការបញ្ជូនយុទ្ធជន កម្មាភិបាល លិខិតស្នាមនិងឯក សារពីភាគខាងជើងទៅភាគខាងត្បូងនិងត្រឡប់មកវិញ។ ដោយសារតែត្រូវបាន បង្កើតឡើងនាខែឧសភាឆ្នាំ១៩៥៩ បានជាក្រុមនេះត្រូវបានហៅថា ក្រុម ៥៥៩។ ឧត្តមសេនីយ៍ត្រី Nguyen Ba Tong អតីតមេបញ្ជាការរងផ្នែកនយោ បាយនៃកង ពល ១២ ដែលជាកងពល ៥៥៩ កាលពីមុននេះ បានចាត់ទុកថា៖

        “ផ្លូវ Truong Son បានក្លាយទៅជារឿងព្រេងហើយ។ ប្រការនេះមិនមែនកើតឡើងដោយធម្មតានោះទេ ប៉ុន្តែដោយញើស កិច្ចប្រឹងប្រែងទាំងការលះបង់សាច់ស្រស់ឈាម ស្រស់របស់យុទ្ធជន Truong Son ទៀតផង។ យុទ្ធជននិងកម្មាភិបាលប្រមាណ២០ហ្មឺន នាក់បានពលីជីវិតនៅលើផ្លូវ Truong Son នេះ។ ហើយទីពីរគឺការដឹកនាំរបស់ បក្ស និងក្រសួងការពារជាតិ ដែលបានជួយអោយយុទ្ធជន Truong Son អាច ពង្រីកអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញភារកិច្ចដឹកជញ្ជូនមនុស្ស យុទ្ធ ភ័ណ្ឌ និងជំនួយទៅកាន់សមរភូមិភាគខាងត្បូង”។

        ចាប់តាំងពីទីរួមខេត្ត Lat ស្រុក Tan Ky ខេត្ត Nghe An ផ្លូវ Truong Son បានលាតសន្ធឹងរហូតដល់ភាគខាងត្បូង ដោយប្រវែងសរុប១៧ពាន់គីឡូម៉ែត្រ។ នាឆ្នាំ១៩៦០ បណ្ដាអង្គភាពបើកផ្លូវ Truong Son - ផ្លូវហូជីមិញ បានជួបជុំគ្នានៅ ស្រុក Gia Nghia ខេត្ត Dak Nong តាមនោះបើកអោយដំណើរការកំណាត់ផ្លូវ ចាប់ពីភាគខាងត្បូងតំបន់ Tay Nguyen ដល់ទិសខាងកើតតំបន់ភាគខាងត្បូង។ លោក Doan Van Ky អនុប្រធានគណៈកម្មាធិការឃោសនាអប់រំខេត្ត Dak Nong បានចាត់ទុកថា៖

        “ខ្សែផ្លូវ Truong Son បានឈានចូលក្នុងរឿងព្រេងដោយមានអត្ថន័យប្រវត្តិ សាស្ត្រដ៏ធំធេងនិងជ្រាលជ្រៅ។ ខ្សែផ្លូវនេះបានបង្កើតឡើងយុទ្ធជ័យដ៏ត្រចះ ត្រចង់ ក៏ដូចជាបានបំប៉ន់ឆន្ទៈក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាម ដែល ក្នុងនោះមានជនរួមជាតិជាជនជាតិភាគតិចទៀតផង។ ពួកគេបានលះបង់យុវវ័យ ទាំងស្រុងរបស់ខ្លួនសម្រាប់បុព្វហេតុតស៊ូប្រឆាំងនឹងអាមេរិកសង្គ្រោះជាតិ រំដោះ តំបន់ភាគខាងត្បូង ឯកភាពប្រទេសជាតិ”។

ផ្លូវ Truong Son - ផ្លូវនៃឯកភាពនិងវឌ្ឍនភាពរបស់ប្រទេសជាតិ - ảnh 2 ការដឹកជញ្ជូនសម្ភារៈនិងយុទ្ធភ័ណ្ឌទៅកាន់សមរភូមិភាគខាងត្បូងតាមរយៈផ្លូវ Truong Son

        ក្នុងអំឡុងពេល១៦ឆ្នាំកសាងនិងអភិវឌ្ឍន៍ចាប់ពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៧៥ មានសម្ភារៈជាង ១លានតោនត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវ Truong Son ហើយ មានយុទ្ធជនចំនួន២លាននាក់បានធ្វើដំណើរទៅវិញទៅមករវាងភាគខាងជើងនិងភាគខាងត្បូងផងដែរ។ ផ្លូវ Truong Son បានរួមចំណែកផ្ដត់ផ្គង់ទាន់ពេលវេលានូវ ប្រភពធនធានចាំបាច់សម្រាប់បណ្ដាសមរភូមិ។ ចាប់ពីឆ្នាំ១៩៧៣ ក្រោយពីកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្ដីពី “ការបញ្ចប់សង្គ្រាមស្ដារសន្តិភាពឡើងវិញនៅវៀត ណាម” ត្រូវបានចុះហត្ថលេខារួចមក យុទ្ធជន Truong Son បានដំណើការកសាង កែលម្អខ្សែផ្លូវភាគខាងកើតជួរភ្នំ Truong Son ចាប់ពី Tan Ky ខេត្ត Nghe An ដល់ Chon Thanh ខេត្ត Binh Phuoc អោយក្លាយទៅជាខ្សែផ្លូវជាតិដើម្បីបម្រើតម្រូវការ ផ្នែកយោធានិងសេដ្ឋកិច្ច។ ឧត្តមសេនីយ៍ត្រី Pham Ba Tong បានអោយដឹងថែម ទៀតថា៖

        “នាសព្វថ្ងៃ ផ្លូវ Truong Son - ផ្លូវហូជីមិញបានជួយអោយប្រជាជនដែលរស់ នៅតាមជួរភ្នំ Truong Son ធ្វើដំណើរប្រកបដោយភាពងាយស្រួលជាងមុន។ ចរាចរណ៍អភិវឌ្ឍន៍មានន័យថា សេដ្ឋកិច្ចក៏អភិវឌ្ឍន៍ ហើយជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានលើកស្ទួយផងដែរ។ ក្រៅពីនោះ ផ្លូវ Truong Son នៅតែមាន អត្ថន័យខាងសេដ្ឋកិច្ចការពារជាតិចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិក្នុងសម័យបច្ចុប្បន្ន”។

        ផ្លូវ Truong Son - ផ្លូវហូជីមិញជាផ្លូវនៃឯកភាពក្នុងប្រវត្តិសាស្ត្រវៀតណាម។ ការកសាងខ្សែផ្លូវ Truong Son នេះ ក៏ជាជ័យជំនះមួយក្នុងចំណោមជ័យជំនះដ៏ ធំធេងបំផុតក្នុងសិល្បៈសង្គ្រាមរបស់វៀតណាមផងដែរ។ នាសព្វថ្ងៃ ផ្លូវ Truong Son - ផ្លូវហូជីមិញបានក្លាយទៅជាខ្សែផ្លូវសេដ្ឋកិច្ច-ការពារជាតិសំខាន់មួយ ដែល រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដឹកជញ្ជូន របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ