Tam Chuc - តំបន់ទេសចរណ៍ខាងវិញ្ញាណគួរអោយទាក់ទាញនៅវៀតណាម

Chia sẻ
(VOVWORLD) - វត្ត Tam Chuc ឬបានគេហៅថា តំបន់ទេសចរណ៍ Tam Chuc ស្ថិតនៅខេត្ត Ha Nam ភាគខាងជើងប្រទេសវៀតណាម។ មកដល់ Tam Chuc ភ្ញៀវទេសចរ មិនត្រឹមតែបានមកដល់តំបន់ដីពិសិដ្ឋនៃពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងមាន ឱកាសគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ក៏ដូចជាទទួលបានភាពសុខ សាន្តនៅក្នុងដួងព្រលឹងទៀតផង។
Tam Chuc - តំបន់ទេសចរណ៍ខាងវិញ្ញាណគួរអោយទាក់ទាញនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៅវត្ត Tam Chuc (រូបថត៖ vtr.org.vn)

  តំបន់ទេសចរណ៍បឹង Tam Chuc ស្ថិតនៅឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ កាលពី មុននេះរាប់ពាន់ឆ្នាំ បុព្វបុរសបានជ្រើសរើស Tam Chuc ជាទីកន្លែងដើម្បីកសាង ឡើងសំណង់វិញ្ញាណជាច្រើនហើយ។ រយៈ២០ឆ្នាំមុននេះ កម្មករធារាសាស្ត្រមួយ ក្រុមបានរកឃើញសសរឈើនិងសសរថ្មជាច្រើននៅក្នុងបាតបឹង Tam Chuc ដែលក្នុងនោះមានសសរឈើដោយអង្កត់ផ្ចិតឡើងដល់ទៅ១ម៉ែត្រ។ ហើយនៅ កណ្ដាលបឹងនោះនៅតែមានវត្ត Tam Chuc។ បណ្ដាបុរាណវិទូបានសន្និដ្ឋានថា វត្ត Tam Chuc មានអាយុកាលជាង ១ពាន់ឆ្នាំ។ នាឆ្នាំ២០០១ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមបានយល់ព្រមលើការជួសជុលស្ដារវត្ត Tam Chuc ឡើងវិញ។ នាឆ្នាំ២០១៣ វត្ត Tam Chuc ត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍ថ្នាក់ជាតិ។ ព្រះតេជគុណ Thich Minh Quang គង់នៅវត្ត Tam Chuc មានពុទ្ធដីការថា៖

        “មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc មានបរិវេណធំទូលាយនិង ទេសភាពស្រស់បំព្រង ដែលព័ទ្ធជុំវិញដោយជួរភ្នំជាប់ៗគ្នា និងបឹងបួរ ធំល្វឹងល្វើយ។ វត្ត Tam Chuc ពិតជាមោទនភាពដ៏ធំធេងដោយត្រូវបានសមា គមន៍ពុទ្ធសាសនាវៀតណាម និងគណៈចាត់តាំងមហាពិធីវិសាខបូជាអង្គការ សហប្រជាជាតិជ្រើសរើសជាទីកន្លែងដើម្បីរៀបចំឡើងមហាពិធីវិសាខបូជាឆ្នាំ ២០១៩។ នេះជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយទៅកាន់មិត្តភក្តិអន្តរជាតិ អំពីពុទ្ធសាសនាវៀតណាម អំពីរូបភាពទឹកដី មនុស្ស និងទេសចរណ៍របស់វៀត ណាមក៏ដូចជាខេត្ត Ha Nam ផងដែរ”។

Tam Chuc - តំបន់ទេសចរណ៍ខាងវិញ្ញាណគួរអោយទាក់ទាញនៅវៀតណាម - ảnh 2 វិមាន Tam The 

        តំបន់កេរដំណែលវត្ត Tam Chuc ទើបនឹងបានកសាងឡើងលើផ្ទៃដីសរុប ប្រមាណ៥ពាន់ហិកតា ដោយរួមមានបឹងបួរ ភ្នំថ្ម ព្រៃឈើធម្មជាតិ និងជ្រលង ភ្នំជាច្រើនទៀតផង។ សំណង់ស្ថាបត្យកម្មស្នូលមួយចំនួននៅវត្ត Tam Chuc រួម មាន៖ វត្ត Ngoc (ពេជ្រ) វិមាន Tam The (ពេលវេលាទាំង៣) វិមាន Quan Am (ព្រះនាងគង់ស៊ីអ៊ីម) ក្លោងទ្វារធំ និងសាលប្រជុំអន្តរជាតិ។ ព្រះតេជគុណ Thich Minh Quang មានពុទ្ធដីកាថា៖

        “វត្ត Ngoc នៅលើកំពូលភ្នំជាទីធ្វើសក្ការៈបូជា ព្រះពុទ្ធបដិមារមួយអង្គធ្វើពី ត្បូងទទឹមដោយមានទម្ងន់៤តោន។ វត្ត Ngoc នោះត្រូវបានកសាងឡើងដោយថ្ម ក្រានីតក្រហមដោយបណ្ដាសិប្បករឥណ្ឌាកាន់សាសនាហិណ្ឌូ។ លក្ខណៈ ពិសេសគឺដុំថ្មទាំងនោះត្រូវបានផ្គុំគ្នាដោយមិនប្រើកាវឬស៊ីម៉ង់ទេ។ ចំណែកឯ វិមាន Tam The វិញ គឺជាទីធ្វើសក្ការៈបូជា ព្រះពុទ្ធបដិមារចំនួន៣អង្គដែល តំណាងអោយពេលវេលាទាំងបីនោះគឺអតីតកាល បច្ចុប្បន្នកាលនិងអនាគត។ វិមាននេះមានផ្ទៃដីចំនួន៣៥០០ម៉ែត្រការ៉េ ពីរជាន់ ហើយព្រះពុទ្ធបដិមារនីមួយៗ នៅទីនេះមានទម្ងន់ឡើងដល់ទៅ៨០តោន”។

        លក្ខណៈគួរអោយចាប់អារម្មណ៍មួយទៀតនៅវិមាន Tam The នោះគឺ នៅ លើជញ្ជាំងទាំង៤ក្នុងវិមានត្រូវបានតុបតែងដោយគំនូរចម្លាក់ថ្មយ៉ាងល្អប្រណិត ចំនួន១២ពាន់ផ្ទាំងដែលឆ្លុះបញ្ចាំងអំពីព្រះពុទ្ធប្រវត្តិ។ ផ្ទាំងគំនូរចម្លាក់ថ្មទាំងនេះ ត្រូវបានបណ្ដាសិប្បករល្បីល្បាញជនជាតិអ៊ីស្លាមនៃប្រទេសឥណ្ឌូនេស៊ីធ្វើឡើងដោយផ្ទាល់ពីថ្មភ្នំភ្លើងនៅប្រទេសនេះ។

Tam Chuc - តំបន់ទេសចរណ៍ខាងវិញ្ញាណគួរអោយទាក់ទាញនៅវៀតណាម - ảnh 3 ជញ្ជាំងនៅក្នុងវិមាន Tam The ដែលត្រូវបានតុបតែងដោយគំនូរចម្លាក់ថ្ម

        ក្រៅពីនោះ វត្ត Tam Chuc នៅតែមានសួនសសរថ្មចម្លាក់ព្រះគម្ពីយ៉ាងធំ សម្បើម ដោយមានសសរចំនួន១០០០ ហើយសសរនីមួយៗមានកំពស់១៤ម៉ែត្រ ទម្ងន់ ២០០ តោន ដែលត្រូវបានឆ្លាក់ព្រះគម្ពីរាប់ពាន់បទ។ រតនសម្បត្តិពិសេស មួយទៀតនៅវត្ត Tam Chuc នោះគឺដើមពោធិព្រឹក្សដែលត្រូវបានបំបៅពីដើម ពោធិព្រឹក្ស Jaya Sri Maha Bodhi ដែលមានអាយុកាលឡើងដល់ទៅ ២២៥០ ឆ្នាំមកហើយ ដោយត្រូវបានចាត់ទុកជារតនសម្បត្តិនៅអតីតរាជធានី Anuradhapura ប្រទេសស្រីលង្ការ។ លោកស្រី Ha Thanh ភ្ញៀវទេសចរម្នាក់ មកពីទីក្រុងហូជីមិញ បានចែករំលែកថា៖

        “ខ្ញុំបានទៅកាន់វត្តជាច្រើននៅវៀតណាមនិងប្រទេសមួយចំនួនផ្សេងទៀតហើយ ប៉ុន្តែខ្ញុំនៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលមកដល់ Tam Chuc។ កម្រមានវត្តណាមួយដែលស្ថិតនៅលើចង្កះភ្នំ បែរមុខទៅបឹងធំល្វឹងល្វើយ ហើយព័ទ្ធជុំវិញដោយព្រៃភ្នំដ៏ស្រស់ស្អាតយ៉ាងដូច្នេះទេ។ រួមជាមួយគ្នានោះគឺ រាល់ព្រះពុទ្ធបដិមារល្អប្រណិតនិងសសរថ្មចម្លាក់ព្រះគម្ពី បានធ្វើអោយយើងខ្ញុំ ជ្រួតជ្រាបបន្ថែមអំពីពុទ្ធសាសនា ហើយទទួលបានអារម្មណ៍សុខសាន្តក្នុងដួង ព្រលឹង ផងដែរ”។

        វត្ត Tam Chuc ស្ថិតនៅចម្ងាយតែ៤,៥គីឡូម៉ែត្រពីវត្ត Huong ហើយ៣០ គីឡូម៉ែត្រពីវត្ត Bai Dinh តែប៉ុណ្ណោះ ហេតុដូច្នេះហើយបានបង្កើតឡើងខ្សែផ្លូវ ទេសចរណ៍ខាងវិញ្ញាណដោយតភ្ជាប់បេតិកភណ្ឌវប្បធម៌-ធម្មជាតិដ៏វិសេស វិសាលនិងសម្បូរបែបបំផុតនៅវៀតណាមដែលឆ្លងកាត់ បរមរាជវាំង Thang Long - វត្ត Huong – Tam Chuc – Bai Dinh - អតីតរាជធានី Hoa Lu - តំបន់បេតិកភណ្ឌ Trang An៕

ប្រតិកម្មទៅវិញ