អប់តែក្លឹនផ្កាឈូកបឹងTay (បឹងខាងលិច)

Tu Anh/VOVWorld
Chia sẻ

(VOVWORLD) -តែអប់ក្លឹមផ្កាឈូកគឺជាកាដូនៃទឹកដីហាណូយរាប់ពាន់ឆ្នាំ។ ការគួបផ្សំគ្នារវាងរសជាតិផ្អែមឆ្ងាញ់របស់តែជាមួយក្លឹមផ្កាឈូកបឹង Tay បានក្លាយទៅជាមោទនភាពរបស់ប្រជាជនទីក្រុងហាណូយ។ការអប់តែក្លឹនផ្កាឈូកគឺជាសិល្បៈដ៏ល្អឥតខ្ចោះមួយ ដែលមិនត្រឹមតែជាបទពិសោធន៍ និងជំនាញដ៏ពិសេសប៉ុណ្ណោះតែ ថែមទាំងពោរពេញទៅដោយព្រលឹងរបស់អ្នកអប់តែទៀតផង។ ដើម្បីទទួលបានប៉ាន់តែមួយ សិល្បករត្រូវអនុវត្តន៍ដំណាក់កាលជាច្រើនចាប់ពីការបេះផ្កាឈូកនាព្រឹកព្រលឹម និងអប់ផ្កាឈូកជាដើម។ សូមអញ្ជើញលោកអ្នកនាងរួមដំណើរជាមួយសិល្បករ សិល្បការិនីស្វែងយល់អំពីដំណើរការអប់តែផ្កាឈូកនៅបឹង Tay។

យើងខ្ញុំបានចាប់ផ្ដើមធ្វើដំណើរតាំងពីរព្រឹកព្រលឹម

យើងខ្ញុំបានបេះផ្កាឈូក

ផ្កាឈូក Lotos Momo Botan គឺជាប្រភេទផ្កាល្អឥតខ្ចោះដើម្បីអប់តែ

អ្នកបេះផ្កាត្រូវមានទាំងភាពស្វាហាប់ផង និងប៉ិនប្រសប់ ក្នុងការបេះផ្កាឈូក

អ្នកបេះផ្កាឈូកត្រូវជ្រើសរើសប្រភេទផ្ដាឈូកឲ្យបានត្រឹមត្រូវ

ពេលថ្ងៃរះឡើង ទូកក៏ពេញទៅដោយផ្កាឈូកផងដែរ

ជារៀងរាល់ថ្ងៃនៅខែឧសភា និងខែកក្កដា បេះផ្កាឈូកច្រើនណាស់

ក្រោយពេលបេះផ្កាឈូករួចមក ត្រូវយកកញ្ចុំកេសរញីចេញ

សិល្បករត្រូវព្យាយាមដើម្បីរក្សាក្លឹមក្រអូបនៃផ្កាឈូក

យកគ្រាប់លំអងផ្កាឈូកដើម្បីអប់តែ

សិល្បករត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដើម្បីរើសបានគ្រាប់លំអងផ្កាឈូក

បាតដៃដ៏ប៉ិន របស់សិល្បករកំពុងរើសយកត្របកផ្កាដើម្បីរើសយកគ្រាប់លំអងផ្កាឈូក

ដើម្បីរើសបានគ្រាប់លំអងផ្កាឈូកដូច្នេះ គឺត្រូវការផ្កាឈូករាប់រយទង

ចំណុចនៅសល់នេះអាចហាលស្ងួតដើម្បីធ្វើជាថ្នាំឱសថ

ជាទូទៅ តែមួយគីឡូត្រូវអប់ពី ៥ ទៅ ៧ ដង

ភាពវិសេសវិសាលបំផុតនៃតែផ្កាឈូកគឺជាសិល្បៈពិសារតែ

ចំពោះប្រជាជនទីក្រុងហាណូយ ការទទួលទានតែគឺជាសិល្បៈដ៏សាមញ្ញមួយ។ យើងត្រូវព្យាយាមជាច្រើនដើម្បីឆុងបានប៉ាន់តែមួយសម្រាប់ការអញ្ជើញភ្ញៀវ។

ប្រតិកម្មទៅវិញ